ធ្មេញមិនសស្អាតអាចធ្វើឱ្យអ្នកគ្មានទំនុកចិត្ត ពេលហាមាត់និយាយទៅកាន់អ្នកណាម្នាក់។ ទោះបីដុសធ្មេញជាប្រចាំ បញ្ហាធ្មេញលឿងនៅតែអាចកើតមាន។ ដូច្នេះថ្ងៃនេះ យើងមកសាកល្បងវិធីសាស្ត្របែបធម្មជាតិខាងក្រោមនេះ បន្ថែមពីលើថ្នាំដុសធ្មេញដែលប្រើរាល់ថ្ងៃ ដើម្បីកែខៃធ្មេញពីលឿងមកសស្អាតចែងចាំង។
១- ថ្នាំដុសធ្មេញ អំបិល ក្រូចឆ្មារ និងម្សៅសូដា៖
- ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់កូនចាន អំបិលមួយជីប ម្សៅសូដាបន្តិច និងទឹកក្រូចឆ្មារ២-៣ តំណក់ (កុំឱ្យរាវពេក)
- លាយគ្រឿងផ្សំខាងលើឱ្យចូលគ្នា ហើយយកច្រាសមកបៀកយកទៅដុសលើធ្មេញដូចធម្មតា
២- អំបិល ទឹកក្រូចឆ្មារ និងថ្នាំដុសធ្មេញ៖
- ច្របាច់ក្រូចឆ្មារលើអំបិលបន្តិច កូររហូតអំបិលរលាយ ហើយច្របាច់ថ្នាំដុសធ្មេញដាក់ចូលបន្តិចល្មមដុសគ្រាន់
- យកច្រាសមកបៀក ហើយដុសលើធ្មេញ ទុកចោលប្រហែល១ទៅ២នាទី រួចសម្អាតមាត់ចេញដោយទឹកក្ដៅឧណ្ហៗ
៣- ម្សៅសូដា និងទឹកក្រូចឆ្មារ៖
- ចាក់ម្សៅសូដាក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារ២-៣តំណក់ ច្របល់ឱ្យសព្វ
- យកច្រាសមកបៀក ហើយដុសលើធ្មេញ រួចលាងចេញ
ចំណាំ៖
សម្រាប់វិធីដែលមាន ប្រើម្សៅសូដា មិនគួរធ្វើលើសពី២ដងក្នុង១សប្ដាហ៍ឡើយ ហើយកុំទុកយូរពេក ពេលដុសម្ដងៗ ព្រោះវាអាចមានជាតិកាត់ ប៉ះពាល់ដល់អណ្ដាត និងអញ្ចាញធ្មេញបាន៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment