ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត
ជំងឺផ្លូវចិត្តមិនអាចវិនិច្ឆ័យបានត្រឹមតែសំបកក្រៅទេ ហើយគ្រប់គ្នាចេះតែគិតថាឱ្យតែបញ្ឈប់ការតានតឹងនិងស្មុគស្មាញច្រើន នោះពួកគេអាចគេចផុតពីជំងឺផ្លូវចិត្តហើយ។ ធាតុពិត ជំងឺផ្លូវចិត្តនៅតែមានភាគរយអាចកើតឡើងបានដដែល ប្រសិនបើអ្នកតែងតែអនុវត្តទម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ៖
១. ដើរដូចខ្ជិលៗ៖ ការដែលអ្នកមានឥរិយាបថបែបនេះ បញ្ជាក់ថាអ្នកកំពុងស្ថិតក្នុងភាពតានតឹងហើយ ដូច្នេះបើមិនព្យាយាមពត់ខ្លួនឯងឱ្យមានដំណើរស្វាហាប់ឡើងវិញទេ វានឹងកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញថែមទៀត។
២. មិនហាត់ប្រាណ៖ គ្មាននរណាម្នាក់រស់នៅក្នុងភាពរីករាយរហូតទេច្បាស់ជាមានបញ្ហាត្រូវដោះស្រាយជាប្រចាំហើយ ទន្ទឹមនឹងនេះមានតែការបញ្ចេញកម្លាំងហាត់ប្រាណទេទើបអាចកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។
៣. ទម្លាប់ពន្យារពេល៖ វាជាហេតុផលដែលធ្វើឱ្យអ្នកខ្ជិលច្រអូស ហើយទម្លាប់នៃការខ្ជិលនេះក៏អាចធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្តដែរ។
៤. ម៉ត់ចត់ពេក៖ នៅពេលដែលអ្នកព្យាយាមម៉ត់ចត់ពេក អ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីភាពរីករាយនិងការសើចសប្បាយទេ។
៥. មិនបានគេងគ្រប់គ្រាន់៖ ប្រសិនបើគេងបានគ្រប់គ្រាន់ អារម្មណ៍របស់អ្នកនឹងស្ងប់ មិនងាយឆេវឆាវហើយស្មារតីក៏ប្រមូលផ្តុំបានល្អ។
៦. មិនសូវនិយាយជាមួយអ្នកដទៃ៖ ការនិយាយជាមួយអ្នកដទៃច្រើន ធ្វើឱ្យអារម្មណ៍អ្នកស្រស់ថ្លាព្រោះមិនចាំបាច់គិត និងធុញថប់តែម្នាក់ឯងទេ។ ម្យ៉ាងទៀតវាក៏ជួយពង្រីកការគិត តាមរយៈចំណេះដឹងថ្មីៗពីអ្នកដទៃផងដែរ៕ ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment