Pages

អ្នក​មាន​ផ្ទៃ​ពោះ កុំ​សូវ​រាប់​អាន​មនុស្ស​៥ប្រភេទ​នេះ​ពេក ប្រយ័ត្ន…​

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គ្រូ​ពេទ្យ​ជំនាញ​តែង​ឱ្យ​ដំបូន្មាន​ពី​រឿង​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ​ដេក ដើរ​ ឈរ​ អង្គុយ​ដើម្បី​ធានា​សុខភាព​ទាំង​ម្ដាយ​និង​គភ៌​។ ប៉ុន្តែ​ក្រៅ​ពី​របប​អាហារ និង​ឥរិយាបថ​ប្រចាំ​ថ្ងៃ បញ្ហា​ផ្លូវ​អារម្មណ៍​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ដែល​អនាគត​ម្ដាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​។

មាន​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​រាប់រក​ក្នុង​រយៈ​ពេល​នេះ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​បាន​។

១- មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​បំភ័យ​៖

បើ​អ្នក​បាន​ជួប​មនុស្ស ឬ​មិត្ត​ភ័ក្ដិ​ដែល​តែង​និយាយ​ថា ភ័យ​ខ្លាច​រឿង​មាន​កូន គួរ​តែ​ចៀសវាង​ឱ្យ​ឆ្ងាយ​សិន​ទៅ​ មិន​បាច់​សួរ​នាំ ឬ​ជិតស្និទ្ធ​នឹង​ពួក​គេ​ទេ ព្រោះ​អ្នក​ទាំង​នោះ​អាច​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​​ភ័យ​ខ្លាច​ចំពោះ​ការ​ពរ​ពោះ​នៅ​ពេល​នេះ​។ ជា​ទូទៅ មនុស្ស​ប្រភេទ​នេះ​នឹង​សួរ​អ្នក​​នូវ​សំណួរ​មួយ​ចំនួន​ដូច​ជា តើ​ឯង​ទ្រាំ​ឈឺ​ពេល​ឆ្លង​ទន្លេ​បាន​ទេ? ឯង​ចង់​សម្រាល​ដោយ​ការ​វះកាត់​ឬ​ក៏​អី? ណែ​បើ​ឯង​វះ វា​អាច​… ជា​ដើម​។
   

២- មនុស្ស​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​ជោគជ័យ​ក្នុង​ពេល​ឆ្លង​ទន្លេ​៖

មិន​មែន​រើស​អើង ឬ​ស្អប់​ខ្ពើម​ពួក​គេ​ទេ ប៉ុន្តែ​ឆ្លង​តាម​បទ​ពិសោធន៍​បរាជ័យ ឬ​ជួប​រឿង​អាក្រក់​របស់​ពួក​គេ អាច​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​មិន​មាន​សុវត្ថិភាព​ចំពោះ​អ្វី​ដែល​អ្នក​នឹង​ឆ្លង​កាត់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ដូច្នេះ​ ជា​ការ​ល្អ គួរ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួក​គេ​សិន ព្រោះ​អ្នក​នឹង​អាច​ភ្លេច​គិត​ថា​មាន​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ ហើយ​នឹង​នៅ​តែ​រីករាយ​ចំពោះ​ថ្ងៃ​សម្រាល​ខាង​មុខ​។  

៣- មនុស្ស​ចូល​ចិត្ត​ច្រណែន​៖

អ្នក​ខ្លះ​មិន​ទាន់​ទាំង​រៀបការ​ផង ក៏​កើត​ចិត្ត​ច្រណែន​ដែល​ឃើញ​គេ​មាន​ផ្ទៃ​ពោះ ហើយ​អ្នក​ខ្លះ​បន់​ឱ្យ​តែ​ឃើញ​គេ​ជួប​បញ្ហា​ក៏​មាន​។ វា​មិន​មែន​ទាំង​អស់ ប៉ុន្តែ​បើ​អ្នក​ធ្លាប់​ដឹង​ថា មនុស្ស​ម្នាក់​នោះ​តែង​មាន​ចិត្ត​ច្រណែន​គេ​ឯង ទោះ​រឿង​អ្វី​ក៏​ដោយ​នោះ គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួក​គេ ព្រោះ​គេ​នឹង​បញ្ចេញ​កាយវិការ​ណា​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​អ្នក​ជា​មិន​ខាន​។  

៤- មនុស្ស​ដែល​ឱ្យ​ដំបូន្មាន​ឥត​ប្រយោជន៍​៖

កុំ​ស្ដាប់​ដំបូន្មាន​ដែល​ឥត​បាន​ការ​ច្រើន​ពេក ព្រោះ​ការ​ឆ្លង​កាត់​របស់​មនុស្ស​តែង​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​។ ហើយ​ចំណុច​ខ្លះ​ដែល​មិន​សម​ថា​សំខាន់​ក្នុង​ការ​អនុវត្ត​សោះ ក៏​ត្រូវ​បាន​មនុស្ស​ប្រភេទ​នេះ​យក​មក​រ៉ាយរ៉ាប់​បែក​អូរ​ហូរ​ស្ទឹង​ដែរ​។ អ៊ីចឹង កុំ​ចំណាយ​ពេល​ទៅ​ស្ដាប់​ច្រើន​ពេក មិន​ដូច្នោះ​ទេ អ្នក​គង់​តែ​ត្រូវ​បែង​ចែក​ខួរក្បាល​គិត​ថា ចំណុច​ខ្លះ​គួរ​តែ​សាក​អនុវត្ត​ជា​មិន​ខាន​។  

៥- មនុស្ស​ដែល​ឆាប់​បាក់​ទឹក​ចិត្ត ឬ​កើត​ទុក្ខ​ញឹក​ញាប់​៖

ក្នុង​រយៈ​ពេល​នេះ អ្នក​មិន​គួរ​នៅ​ក្បែរ​មនុស្ស​ដែល​កើត​ទុក្ខ​ញឹក​ញាប់​ពេក​ទេ ព្រោះ​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​ពេល​ដែល​ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​គេ​។ ដោយ​សារ​តែ​អារម្មណ៍​ឈឺ​ចាប់ ឬ​កើត​ទុក្ខ​របស់​អ្នក​នៅ​ក្បែរ​ខ្លួន វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក ដែល​បណ្ដាល​ឱ្យ​ខួរ​ក្បាល​ទៅ​ជា​គិត​រឿង​ស្មុគស្មាញ​ដោយ​មិន​ដឹង​ខ្លួន​។ សរុប​មក​វិញ ម្ដាយ​​​កំពុង​ពរ​ពោះ​ដែល​តែង​តែ​រីករាយ និង​ស្រស់​ស្រាយ​នឹង​ធ្វើ​ឱ្យ​គភ៌​នៅ​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​បាន​ដូច​គ្នា​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​តែ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​​ឱ្យ​បាន​មែនទែន ចៀស​វាង​មាន​ការ​ប៉ះ​ទង្គិច​ដោយ​មជ្ឈដ្ឋាន​នៅ​ជុំ​វិញ​ខ្លួន​ដូច​បាន​រៀបរាប់​ខាង​លើ។ រង់ចាំ​ពេល​សម្រាល​រួច អ្នក​អាច​រាប់​អាន​មនុស្ស​ប្រភេទ​ណា​ក៏​បាន​តាម​ចិត្ត​៕
ប្រភព៖ kanha ប្រែ​សម្រួល៖ fbgoo.co

Unknown

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment