បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះបាន។ ប៉ុន្តែពេលខ្លះ ព្រោះតែមហិច្ឆតាការងារនេះហើយ ធ្វើឱ្យមនុស្សបំផ្លាញសេចក្តីសុខក្នុងជីវិតដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាសញ្ញាណទាំង ៥ ដែលបញ្ជាក់ថា អ្នកកំពុងយកការងារមកបំផ្លាញសុមង្គលប្តីប្រពន្ធខ្លួនឯងហើយ៖
១. យកការងារមកធ្វើនៅផ្ទះ៖
ត្រឹមយកការងារបន្តិចបន្តួចមកបង្ហើយនៅផ្ទះមិនជាបញ្ហាទេ ប៉ុន្តែយល់ល្អគួរបញ្ចប់វានៅកន្លែងធ្វើការឱ្យហើយ។
២. ខកខានព្រោះតែការងារ៖
អ្នកមិនគួរធ្វើឱ្យការងារប៉ះពាល់ដល់ពេលវេលាលំហែកាយជាមួយគ្រួសារទេ។
៣. យកកំហឹងខាងក្រៅជះមកក្នុងគ្រួសារ៖
វាជាកំហុសមួយដ៏ធ្ងន់ធ្ងរប្រសិនបើអ្នកមិនចេះបែងចែកអារម្មណ៍ហើយយកកំហឹងពីខាងក្រៅមកបញ្ចេញក្នុងផ្ទះ។
៤. ភ្លេចថ្ងៃពិសេស៖
អ្នកមិនគួរភ្លេចថ្ងៃពិសេសដូចជា Anniversary ឬថ្ងៃកំណើតរបស់ប្តីប្រពន្ធខ្លួនឯងទេ ព្រោះនេះជាឱកាសពិសេសដែលអ្នកទាំងពីរអាចចំណាយពេលរ៉ូមែនទិចជាមួយគ្នាបានហើយ៕ ប្រភព៖ ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment