បន្ទាប់ពីធ្វើការពេញមួយថ្ងៃ រឿងមួយដែលយើងនឹកឃើញបន្ទាប់ពីមកដល់ផ្ទះគឺគេង។ ប៉ុន្តែ ទោះហត់ក៏ដោយអ្នកមិនគួរគេងភ្លាមៗទាំងអញ្ចឹងដែរ ព្រោះវាអាចធ្វើឲ្យសុខភាព និងសម្រស់ធ្លាក់ចុះបាន។ យល់ល្អគួរធ្វើរឿងខាងក្រោមនេះសិន៖
១. ងូតទឹក៖ វាមានប្រយោជន៍មិនត្រឹមតែជួយសម្អាតខ្លួនទេ តែថែមទាំងជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេស និងធ្វើឲ្យស្រស់ស្រាយផងដែរ។ វាជួយឲ្យយើងគេងលក់ស្រួល ហើយងើបឡើងពេលព្រឹកជាមួយនឹងភាពស្រស់ស្រាយ។
២. លាងជម្រះ Makeup ចេញ៖ ព្រោះបើយើងគេងទាំងក្រែមម្សៅ វាអាចប៉ះពាល់ស្បែកមុខបណ្ដាលឲ្យកើតមុនបាន។
៣. ប្រើឡេជំនួយស្បែកពេលយប់៖ អ្នកគួរប្រើក្រែមលាបពេលយប់បន្ទាប់ពីងូតទឹកហើយដើម្បីជំនួយស្បែកឲ្យកាន់តែស្រស់ស្អាត។
៤. ដុសធ្មេញ៖ បើមិនចង់ស្រែករោទ៍ចូលពេទ្យធ្មេញទេហាមដាច់ខាតរឿងខ្ជិលដុះធ្មេញពេលយប់មុនចូលគេង។
៥. ដឹងម៉ោងគេងឲ្យត្រឹមត្រូវ៖ គួរគេងចន្លោះពី ៧-៨ ម៉ោង ប៉ុន្តែតើអ្នកដឹងទេថាគេងម៉ោងណាល្អបំផុតសម្រាប់សុខភាព? តាមពិតទៅ ចន្លោះពីម៉ោង ១១ ដល់ម៉ោង ៣ គឺជាពេលដែលរាងកាយយើងជម្រុះកោសិកាចាស់នឹងជំនួសដោយកោសិកាថ្មី។ ដូច្នេះ យើងគួរចូលគេងនៅប្រហែលម៉ោង ១១ នេះជាការល្អបំផុត។
៦. សមាធិ៖ មិនខុសទេគឺសមាធិ។ វាជាជំនួយពិសេសសម្រាប់អ្នកដែលស្មុគស្មាញខ្លាំងហើយចង់ឲ្យខួរក្បាលបានសម្រាកខ្លះ។ សមាធិនឹងជួយសុខភាពអ្នកបានច្រើនមិនគួរឲ្យជឿ៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment