រស់នៅដោយឯករាជ្យ ចេះចិញ្ចឹម និងថែរក្សាខ្លួនឯងដោយមិនពឹងលើឪពុកម្ដាយ ស្ដាប់ទៅដូចជាទំនងណាស់មែនទេ? ប៉ុន្តែការអនុវត្តគឺមិនងាយស្រួលនោះឡើយ។ មានរឿងច្រើនណាស់ដែលយើងត្រូវត្រៀមខ្លួនបើចង់រស់នៅពឹងខ្លួនឯងដោយជោគជ័យមែន៖
១. គិតឲ្យច្បាស់ថាត្រូវចំណាយប៉ុន្មានក្នុងមួយខែ៖ នេះគឺជារឿងដំបូងបំផុតដែលត្រូវធ្វើ។
២. រកចំណូល៖ តើយើងមានលទ្ធភាពរកបានប៉ុន្មានហើយក្នុងមួយខែ? តើការងារយើងប្រាកដប្រជាទេ? ធ្វើបែបនេះទើបយើងអាចបន្ថយហានិភ័យបានច្រើន។
៣. ត្រៀមលុយទុកខ្លះ៖ គឺសម្រាប់ពេលមានអាសន្នផ្សេងៗ។ បើមានទុកនៅធនាគារគឺកាន់តែល្អ។
៤. ស្គាល់តំបន់ដែលយើងត្រូវរស់នៅឲ្យច្បាស់៖ ចាំបាច់ត្រូវស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដូចជាអ្នកជិតខាងយើង ឬកន្លែងលក់ដូរនៅក្បែរៗនោះជាដើម។
៥. អាចសួរយោបល់មិត្តភ័ក្ដិបាន៖ គឺក្នុងករណីដែលមិត្តភ័ក្ដិគេមានបទពិសោធន៍ជាងយើងរឿងរស់នៅម្នាក់ឯងបែបនេះ។
៦. សម្រាប់ ១ ឬ ២ ខែដំបូងត្រូវទូទាត់ការចំណាយឲ្យច្បាស់៖ ដើម្បីងាយស្រួលប្រៀបធៀបមើលថាយើងចំណាយសមស្របទេ។
៧. កុំផ្ដាច់ទំនាក់ទំនងពីគ្រួសារឲ្យសោះ៖ ត្រូវទៅសួរសុខទុក្ខឪពុកម្ដាយឲ្យបានច្រើនតាមដែលអាចធ្វើបានព្រោះយើងបែកផ្ទះមិនមែនផ្ដាច់ទំនាក់ទំនងទេ។
៨. ចុងក្រោយកុំភ្លេចអបអរខ្លួនឯងផង៖ ចង់ ឬ មិនចង់នេះគឺជាជំហានផ្លាស់ប្ដូរដ៏ធំក្នុងជីវិតយើង។ ត្រូវអបអរចំពោះខ្លួនឯង៕
ប្រភព៖ kanha ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment