បើម្ដាយតែងនិយាយ ៥ ឃ្លានេះ ជាសារព្រមាន ធ្វើឲ្យកូនស្រីបាក់ទឹកចិត្ត
សម្ដីដែលម្ដាយគ្រប់រូបបាននិយាយទៅកាន់កូនស្រី ពួកគេចង់ចាំជាប់ជានិច្ច តែឃ្លាខ្លះបែរក្លាយជាការព្រមានដល់ពួកគេទៅវិញ ហើយពាក្យទាំងនោះអាចធ្វើឲ្យកូនស្រីៗបាក់ទឹកចិត្តខ្លាំងទៀតផង។ ម្ដាយតែងនិយាយ ៥ ឃ្លានេះ ជាសារព្រមាន ដែលធ្វើឲ្យកូនស្រីបាក់ទឹកចិត្ត៖
១.ប្រសិនបើកូនមិនធ្វើបែបនេះ ម៉ាក់នឹង៖ នេះជាឃ្លាសន្ទនាដែលម្ដាយគ្រប់រូបអាចធ្វើឲ្យកូនស្រីមានអារម្មណ៍ភ័យខ្លាចដក់ជាប់ជានិច្ច។
២.កុំឲ្យម៉ាក់និយាយម្ដងទៀតណា៖ កូនៗមានកំហុសឆ្គងរឿងដដែលៗម្ដង ពីរដងជាធម្មតាទេ ព្រោះជាសារជាតិក្មេងៗ។ តែបើម្ដាយឃើញកូនខុសហើយស្ដីបន្ទោសដោយពាក្យនេះ ប្រៀបដូចជាការគំរាមគំហែងពួកគេ។
៣.គ្មានបានការអីសោះ៖ ជាឃ្លាប្រហារ និងបំបាក់ទឹកចិត្តកូនស្រីៗ ហើយបន្ទាប់មកពួកគេធ្វើការអ្វីដោយអារម្មណ៍ខ្លាចរអា និងធ្វើត្រូវប្រុងប្រយ័ត្នជានិច្ច។
៤.មិនស្អាតដូចកូនគេសោះ៖ ការប្រៀបធៀបរូបសម្រស់កូនស្រីខ្លួនឯង និងកូនអ្នកដទៃ អាចធ្វើឲ្យពួកគេអស់សង្ឃឹមបាន ព្រោះបញ្ហាសម្រស់នេះជារឿងសំខាន់សម្រាប់ស្រីៗតាំងពីនៅវ័យកុមារម្ល៉េះ។
៥.ត្រូវតែធ្វើរឿងនោះឲ្យបាន៖ សម្ដីដាក់កំហិតបែបនេះ ធ្វើឲ្យកូនស្រីខ្លាច និងព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាងឲ្យបានពូកែ ដើម្បីឲ្យម្ដាយសរសើរ។ តែពួកគេទទួលរងការគាបសង្កត់ផ្លូវចិត្ត និងមិនមែនជាក្មេងស្រស់ស្រាយដូចកូនអ្នកដទៃ៕
អត្ថបទ៖ Kanha
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment