មួយឆ្នាំមុន កាលពីអាយុ២២ឆ្នាំ ពេលដែលនៅក្នុងអង្គុយក្នុងសាលានៅឡើយ។ មួយថ្ងៃៗមករៀនដឹងតែស្ងាប និងធុញទ្រាន់ចំពោះលំហាត់ដែលគ្រូដាក់ឲ្យ។ ម្នាក់ៗចង់តែចប់ឲ្យលឿនដើម្បីចេញពីសាលា។ តែដល់ពេលចេញបានហើយ ទើបដឹងថាអង្គុយក្នុងសាលាគឺប្រសើរជាងខាងក្រៅនេះច្រើនណាស់។
អាយុ២៣ឆ្នាំ អាយុពិបាកស្មានយ៉ាងម៉េចមិនដឹង។ ធំក៏មិនធំ តូចក៏មិនតូច។ អ្នកខ្លះមានប្ដីមានកូន អ្នកខ្លះរត់គ្រប់ទិសដើម្បីរកការងារធ្វើ ឯអ្នកខ្លះទៀតដេកផ្ទះធ្វើមិនដឹងចាំឲ្យផុតថ្ងៃ។ អ្នកមួយចំនួនអត់ការងារធ្វើ មើលគេមានការងារល្អធ្វើ។ ខ្លះក៏ត្រេកអរឲ្យមិត្តភ័ក្ដិ ខ្លះក៏សម្ងំឈ្នានីសគេ ខ្លះក៏បន្ទោសខ្លួនឯង។ គ្រប់យ៉ាងសុទ្ធតែដូចនេះ ស្រពិចស្រពិលរវាងការពិត និងសុបិន។
អាយុ២៣ឆ្នាំ នៅពេលសម្ពាធជីវិតចាប់ផ្ដើមដើរចូលក្នុងការរស់នៅរបស់យើង។ នៅពេលយើងដឹងថាខ្លួនត្រូវមានទំនួលខុសត្រូវចិញ្ចឹមខ្លួនឯង និងគ្រួសារ។ ការរំពឹងទុកដ៏ធំពេកសម្រាប់កូនម្នាក់ដែលទើបតែបញ្ចប់ការសិក្សា។ ការភ័យខ្លាចត្រូវគេយកមកប្រៀបធៀបនឹងកូនគេ។ “កូនគេអាយុប៉ុនឯងដែរ គេអញ្ចេះអញ្ចោះ” ធ្វើឲ្យយើងសឹងតែបាត់បង់សុបិនរបស់ខ្លួន។ បំណងប្រាថ្នាចង់ធ្វើអ្វីផ្ទាល់ខ្លួនស្រាប់តែបាត់បង់ព្រោះត្រូវស្វះស្វែងដើររកការងារ។ រាល់យប់គឺជាការគិតដ៏វែងឆ្ងាយពីជីវិតខាងមុខ។
អាយុ២៣ អាយុដែលត្រូវប្រឈមមុខនឹងសំនួរឈឺក្បាលច្រើនទ្វេដងដូចជា៖ “មានសង្សារនៅ” “ពេលណាយកប្ដី?”…។ ធុញទ្រាន់ដល់ថ្នាក់ចង់រត់ចោលស្រុកម្ដងៗ។
អាយុ២៣ឆ្នាំ អាយុងាយនឹងបាក់ទឹកចិត្ត តែបានត្រឹមលាក់សម្រាប់ខ្លួនឯង ព្រោះដល់អាយុនេះទៅហើយ បើទៅរំអួយដាក់គេដូចមិនសូវសម៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
Popular Posts
ADs
Video of the day
Find Us On Facebook
Powered by Blogger.
About Me
បើមានចំណុចនេះ អ្នកកំពុងងប់នឹងការងារដល់ថ្នាក់បំផ្លាញជីវិតស្នេហាប្តីប្រពន្ធខ្លួនឯងហើយ
មនុស្សគ្រប់គ្នាតែងតែមានសម្ពាធនៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់ខ្លួន ដោយហេតុថាវាជាភារកិច្ចដែលត្រូវបំពេញមិនអាចខ្វះ...
Search This Blog
Blog Archive
- November 2017 (1)
- October 2017 (1)
- September 2017 (10)
No comments:
Post a Comment